អាថ៌កំបាំងនៃភាពជោគជ័យពីម្ចាស់ស្ថានីយប្រេងឥន្ធនៈរបស់យើង

យើងបានជួយវិនិយោគិនជាច្រើននាក់ ឲ្យសម្រេចក្ដីសុបិនរបស់ពួកគាត់ក្នុងការធ្វើជាម្ចាស់អាជីវកម្មដ៏ជោគជ័យអស់រយៈពេលជាច្រើនឆ្នាំ។ ក្នុងនាមជាអ្នកជឿជាក់មុតមាំទៅលើសារៈសំខាន់នៃការបង្កើតទំនាក់ទំនងរឹងមាំជាមួយគ្នា យើងធានាថាការជឿទុកចិត្ត ជាមូលដ្ឋានគ្រឹះនៃភាពជាដៃគូសហការរបស់យើងជាមួយម្ចាស់សាខាស្ថានីយប្រេងឥន្ធនៈកាល់តិច ហើយចាប់ផ្ដើមពីពេលដែលពួកគាត់ចូលរួមនៅក្នុងសហគមន៍កាល់តិច។  

ដោយសារសាច់រឿងជោគជ័យរបស់វិនិយោគិននីមួយៗមានលក្ខណៈខុសគ្នា សូមអានសាច់រឿងនីមួយៗដើម្បីដឹងពីកត្តាជំរុញចិត្ត ដំណើរការស្វែងយល់ និងបញ្ហាប្រឈមដែលជួបប្រទះនៅក្នុងដំណើរការអាជីកម្មរបស់ពួកគាត់។

image alt image alt
image alt image alt

ស្វែងយល់សាច់រឿងជោគជ័យរបស់ដៃគូសហការ

ភាពជាដៃគូសហការយូរអង្វែងមានសារៈសំខាន់ទៅលើស្លាកសញ្ញាផលិតផល និងវិនិយោគិន ដែលទាក់ទងនឹងស្ថិរភាពអាជីវកម្ម និងប្រាក់ចំណេញ។ សូមទទួលយកចំណេះដឹង ពីម្ចាស់សាខាស្ថានីយប្រេងឥន្ធនៈ ដែលបានធ្វើការជាមួយយើងអស់រយៈពេលច្រើនទសវត្សរ៍ ឬអាចនិយាយបានថាច្រើនជំនាន់ ហើយស្វែងយល់បន្ថែមពីមូលហេតុដែលពួកគាត់ជ្រើសរើសយកប្រេងឥន្ធនៈកាល់តិច ជាមួយបទពិសោធន៍ និងភាពជោគជ័យរបស់ពួកគាត់ជាច្រើនឆ្នាំមកនេះ។ 

ដៃគូសហការដែលធ្វើឱ្យអាជីវកម្មទទួលបានជោគជ័យ

ការលក់ប្រចាំថ្ងៃ និងប្រចាំខែកើនដល់បីដងចាប់តាំងពីប្ដូរមកលក់ប្រេងឥន្ធនៈកាល់តិច ដោយបង្កើនបរិមាណលក់ប្រេងឥន្ធនៈដល់ 4% ក្នុងមួយខែចាប់តាំងពីបើកហាង Coffee Plus និងជាច្រើនទៀត។ ទាំងនេះគឺគ្រាន់តែជាចំនុចដ៏អស្ចារ្យខ្លះៗ ដែលធ្វើឲ្យស្ថានីយប្រេងឥន្ធនៈកាល់តិចសែនសុខទទួលបានជោគជ័យ ជាមួយជំនួយ និងការគាំទ្រពីក្រុមហ៊ុនប្រេងឥន្ធនៈកាល់តិច។ 

សូមទស្សនាសាច់រឿងនីមួយៗ ដើម្បីស្វែងយល់បន្ថែមអំពីឧត្តមភាពប្រកួតប្រជែងរបស់ស្លាកសញ្ញានៃក្រុមហ៊ុនកាល់តិចដែលនាំមកជូនដល់ម្ចាស់សាខាស្ថានីយប្រេងឥន្ធនៈទូទាំងប្រទេស។   

ការលក់ប្រេងឥន្ធនៈជាមួយការផ្តល់ជូនដ៏អស្ចារ្យ

តាមរយៈការធ្វើឲ្យមានលក្ខណៈងាយស្រួល និងសំបូរ បែបនៅក្នុងស្ថានីយ ​(ដូចជាការបង្កើតហាងកាហ្វេ ភោជនីយដ្ឋាន ម៉ាត និងហាងលក់នំប៉័ង) ជាដើមនេះ លោក អៀត ប៊ុណ្ណារ័ត្ន បានរៀបចំយុទ្ធសាស្រ្តធានាថា គុណភាពខ្ពស់នៃប្រេងឥន្ធនៈកាល់តិចគឺជាចំនុចបំពេញបន្ថែម ដែលធ្វើឱ្យការធ្វើដំណើររបស់អ្នកបើកបរកាន់តែរីករាយជារៀងរាល់ថ្ងៃ ។

បន្ថែមពីនេះ ជាមួយការផ្ដល់ជូនពីកាល់តិចដោយអ្នកប្រឹក្សាផ្នែកអាជីវកម្ម តាំងពីពេលចាប់ផ្ដើម ដូចជាការងារផ្សេងៗ​ ទាក់ទងនឹងការសាងសង់ស្ថានីយប្រេងឥន្ធនៈ រហូតដល់ការផ្សព្វផ្សាយ ដែលផ្តល់នូវភាពងាយស្រួល សម្រាប់ស្ថានីយប្រេងឥន្ធនៈព្រែកតាមាក់ ក្នុងការចាប់ផ្ដើមដំណើរការអាជីវកម្មរបស់ខ្លួនប្រកដោយភាពជោគជ័យ។ 

អានុភាពនៃប្រាក់ចំណេញសម្រាប់រយៈពេល 7 ឆ្នាំ និងបន្តទៅថ្ងៃអនាគត

ដើម្បីរក្សានូវឧត្តមភាពប្រកួតប្រជែងរបស់ខ្លួន លោក  គឹមលុច ធានាថាអតិថិជនរបស់គាត់ (រួមទាំងបុគ្គលិក) ពិតជាបានយល់ច្បាស់ពីអត្ថប្រយោជន៍ផ្កាយ 5 របស់ប្រេងឥន្ធនៈកាល់តិច ជាមួយ Techron® ដែលបង្ហាញឱ្យឃើញពីឧត្តមភាពដ៏អស្ចារ្យរបស់ប្រេងឥន្ធនៈកាល់តិចនៅក្នុងទីផ្សារកម្ពុជាជារៀងរាល់ថ្ងៃ។

ដោយសារអតិថិជននិយមចាក់ប្រេងឥន្ធនៈកាល់តិច ដែលមានគុណភាពខ្ពស់ និងមានអត្ថប្រយោជន៍ដ៏អស្ចារ្យជាច្រើនទៀត ដូច្នេះមិនបាច់ឆ្ងល់ទេ ថាហេតុអ្វីស្ថានីយប្រេងឥន្ធនៈនេះមានអតិថិជនច្រើនក្នុងរយៈពេល 7 ឆ្នាំមកនេះ និងបន្តទៅថ្ងៃមុខទៀត។

តើលោកអ្នកមានសំណួរទេ?

យើងដាក់សំណួរដែលបានសួរញឹកញាប់ក្នុងបញ្ជីតែមួយ ដើម្បី
ផ្ដល់ជូនលោកអ្នកនូវព័ត៌មានបន្ថែម អំពីការក្លាយជាម្ចាស់
សាខាស្ថានីយប្រេងឥន្ធនៈកាល់តិច។

រកមើលសំណួរដែលសួរញឹកញាប់
ត្រូវការព័ត៌មានបន្ថែម?

ស្វែងរកចំណេះដឹងដែលលោកអ្នកត្រូវការ ពាក់ព័ន្ធនឹង
ការចាប់ផ្ដើមដំណើរអាជីវកម្មរបស់លោកអ្នកក្នុងនាមជាម្ចាស់
សាខាស្ថានីយប្រេងឥន្ធនៈកាល់តិច។

ដោនឡូតខិត្តប័ណ្ណ