ការក្លាយខ្លួនជាម្ចាស់សាខាស្ថានីយប្រេងឥន្ធនៈមិនងាយស្រួលទេ តែយើងនៅទីនេះដើម្បីជួយលោកអ្នក! ចាប់ពីការងារកំណត់ទីតាំងស្ថានីយប្រេងឥន្ធនៈដល់ការវិនិយោគ ឬវគ្គបណ្ដុះបណ្ដាលផ្សេងៗ យើងមានចម្លើយជូនលោកអ្នក។
សូមស្វែងរកបញ្ជីសំណួររបស់យើងខាងក្រោមនេះ ដើម្បីស្វែងយល់នូវអ្វីដែលលោកអ្នកចង់ដឹង ឬផ្ញើសារមកយើងខ្ញុំតាមរយៈ នោះយើងនឹងទាក់ទងទៅកាន់លោកអ្នកវិញឱ្យបានឆាប់បំផុត។
តើមានការកំណត់ ឬតម្រូវអ្វីខ្លះ នៅពេលជ្រើសរើសទីតាំង?ទីតាំងស្ថានីយប្រេងឥន្ធនៈដែលលោកអ្នកជ្រើសរើសនឹងត្រូវចុះពិនិត្យ ដោយអ្នកតំណាងរបស់ក្រុមហ៊ុនឈេហ្វរ៉ុន ដើម្បីកំណត់ពីភាពទទួលយកបាន។
ទំហំផ្ទៃដី/ប្លង់ |
ប្លង់សម្រាប់រចនាត្រូវមាន 1,000 ម៉ែត្រក្រឡា (អប្បបរិមា) |
ទំហំខាងមុខ |
30 ម (អប្បបរិមា) |
កិច្ចព្រមព្រៀង រវាងអ្នកលក់រាយជាមួយនឹង |
កិច្ចសន្យា 10 ឆ្នាំ |
កិច្ចព្រមព្រៀងជួលដី |
អាណត្តិធានា 10 ឆ្នាំ (អប្បបរិមា) |
អគារ និងរចនាសម្ព័ន្ធ |
អគារ និងរចនាសម្ព័ន្ធអគារ និងរចនាសម្ព័ន្ធត្រូវសាងសង់ដោយម្ចាស់សាខាស្ថានីយប្រេងឥន្ធនៈ ដែលស្របតាមស្តង់ដារនៃការរចនារបស់ក្រុមហ៊ុនឈេហ្វរ៉ុន |
សម្ភារបរិក្ខារ |
គ្រប់គ្រងដោយម្ចាស់សាខាស្ថានីយប្រេងឥន្ធនៈ |
ស្លាកសញ្ញា |
ពាណិជ្ជសញ្ញា និងស្លាកសញ្ញា នឹងត្រូវផ្ដល់ដោយក្រុមហ៊ុនឈេហ្វរ៉ុន |
ក្រុមហ៊ុនឈេហ្វរ៉ុននឹងផ្ដល់នូវប្លង់ទូទៅ និងការរចនាស្ថានីយប្រេងឥន្ធនៈមុននឹងចាប់ផ្តើមសាងសង់ ហើយក្រុមអ្នកបច្ចេកទេសខាងថែទាំ និងសំណង់របស់យើង នឹងធ្វើការណែនាំនៅក្នុងដំណាក់កាលនៃការសាងសង់នេះ ដើម្បីធានាគោរពតាមស្តង់ដារបច្ចេកទេស។ យ៉ាងនេះក្ដី ដោយសារម្ចាស់ស្ថានីយប្រេងឥន្ធនៈនៅតែជាម្ចាស់គ្រប់គ្រង នោះលោកអ្នកត្រូវទទួលខុសត្រូវទាំងស្រុងទៅលើសំណង់ស្ថានីយប្រេងឥន្ធនៈរបស់លោកអ្នក។
ស្ថានីយប្រេងឥន្ធនៈកាល់តិចមួយត្រូវការចំណាយពេលសាងសង់ប្រហែលជា 3-4 ខែ។ រយៈពេលនេះអាចប្រែប្រួលទៅតាមកត្តានានាដូចជាទំហំស្ថានីយ គ្រឿងបង្គុំត្រូវដំឡើង លិខិតអនុញ្ញាត និងកត្តាផ្សេងៗទៀត។
រយៈពេលជាមធ្យមត្រូវការចំណាយពេលដើម្បីកែលំអប្រហែលជា 2 ខែ។ ទោះជាយ៉ាងណា នេះគ្រាន់តែជាការប៉ាន់ស្មានប៉ុណ្ណោះ រយៈពេលជាក់ស្ដែងអាចកំណត់បាន លុះត្រាតែបានធ្វើការវាយតម្លៃទៅលើទំហំ និងសំណង់ ស្ថានីយប្រេងឥន្ធនៈ របស់លោកអ្នកសិន។
មុននឹងបើកស្ថានីយប្រេងឥន្ធនៈ ពិតជាចាំបាច់ណាស់ដែលលោកអ្នក និងក្រុមការងារ ត្រូវបញ្ចប់នូវវគ្គបណ្ដុះបណ្ដាលជាមួយក្រុមគណៈគ្រប់គ្រង។ វគ្គបណ្ដុះបណ្ដាលនេះចំណាយពេលប្រហែល 2 សប្ដាហ៍ ប៉ុន្តែវគ្គបណ្តុះបណ្តាយអាចបញ្ចប់លឿនជាងនេះ ប្រសិនម្ចាស់សាខាស្ថានីយប្រេងឥន្ធនៈមានបទពិសោធន៍ពីមុនច្រើន។ វគ្គបណ្ដុះបណ្ដាលនឹងធ្វើឡើងនៅក្រុមហ៊ុនឈេហ្វរ៉ុន ខេមបូឌា លីមីតធីត អគារជាន់ទី 4 មជ្ឈមណ្ឌលភ្នំពេញ ផ្លូវលេខ 274 សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ពិតណាស់! លោកអ្នកនឹងទទួលបាននូវកញ្ចប់ពេញលេញនៃកម្មវិធីផ្សព្វផ្សាយទីផ្សារ និងវគ្គបណ្ដុះបណ្ដាលសម្រាប់លោកអ្នក និងបុគ្គលិកនៅស្ថានីយប្រេងឥន្ធនៈលោកអ្នក។
ចំណាយមធ្យមដែលត្រូវមានសម្រាប់ការវិនិយោគគឺចន្លោះពី US$ 400,000 - US$500,000 (មិនរាប់បញ្ចូលថ្លៃដី)។ ចំនួនទឹកប្រាក់នេះអាចនឹងប្រែប្រួលអាស្រ័យតាមទំហំ និងទីតាំងនៃស្ថានីយប្រេងឥន្ធនៈរបស់លោកអ្នក។
ក្រុមហ៊ុនឈេហ្វរ៉ុននឹងធ្វើការផ្ដល់នូវការគាំទ្រហិរញ្ញវត្ថុទៅតាមករណីជាក់ស្ដែងនីមួយៗ។ សូមទាក់ទងមកយើងខ្ញុំដើម្បីស្វែងយល់បន្ថែម។
រថយន្តដឹកប្រេងឥន្ធនៈ ដែលជួលដោយក្រុមហ៊ុនឈេហ្វរ៉ុននឹងផ្គត់ផ្គង់ប្រេងឥន្ធនៈទៅកាន់ស្ថានីយប្រេងឥន្ធនៈរបស់លោកអ្នក អាស្រ័យតាមការកម្ម៉ង់តាមអនឡាញ ឬតាមរយៈការិយាល័យក្រុមហ៊ុនឈេហ្វរ៉ុន។
ដោយហេតុថា ការទទួលខុសត្រូវខ្ពស់បំផុតរបស់យើងខ្ញុំ គឺធ្វើចំពោះអតិថិជនរបស់យើង ដូច្នេះដំណើរការពាក្យស្នើសុំមាន 8 ជំហានងាយៗ ដែលវានឹងធានានូវភាពសមស្របរបស់លោកអ្នកដើម្បីធ្វើអាជីវកម្មជាមួយគ្នា។
ជំហាន 1 : ការឯកភាពទៅលើទីតាំងស្ថានីយប្រេងឥន្ធនៈ
ជំហាន 2 : ដាក់ពាក្យស្នើសុំ
ជំហាន 3 : ផ្ដល់បទសម្ភាសន៍នៅផ្ទះ
ជំហាន 4 : ចូលរួមវគ្គបណ្ដុះបណ្ដាលការងារ និងការវាយតម្លៃ
ជំហាន 5 : ជាប់នៅក្នុងការត្រួតពិនិត្យផ្នែកហិរញ្ញវត្ថុ
ជំហាន 6 : ដាក់ជូនពាក្យស្នើសុំទៅកាន់គណៈកម្មការជ្រើសរើសម្ចាស់ស្ថានីយប្រេងឥន្ធនៈ
ជំហាន 7 : ចុះហត្ថលេខាលើឯកសារផ្លូវការ និងការចូលរៀនក្នុងវគ្គបណ្ដុះបណ្ដាលដែលមានរយៈពេល 2 សប្តាហ៍ សម្រាប់ម្ចាស់ស្ថានីយប្រេងឥន្ធនៈថ្មី
ជំហាន 8 : ចាប់ផ្ដើមដំណើរការអាជីវកម្មក្នុងនាមជាម្ចាស់ស្ថានីយប្រេងឥន្ធនៈ!
ជាការចាប់ផ្ដើម សូមទាក់ទងមកកាន់យើងខ្ញុំតាមរយៈការបំពេញនូវទម្រង់លិខិតទីនេះ ឬហៅទូរស័ព្ទមកយើងខ្ញុំតាមរយៈការិយាល័យ Customer Service Center តាមរយៈលេខ +855 23 223 355 ឬតាមអ៊ីមែល askcaltexKH@chevron.com។ យើងខ្ញុំរង់ចាំឆ្លើយតបដោយក្ដីរីករាយ!
ទុកឱ្យដៃគូវិនិយោគរបស់យើងចែករំលែក! ស្វែងយល់ថាតើ
ដៃគូវិនិយោគផ្សេងទៀតដែលមានគំនិតដូចគ្នានិយាយអ្វីខ្លះអំពីយើងខ្ញុំ។
ស្វែងរកចំណេះដឹងដែលលោកអ្នកត្រូវការ ពាក់ព័ន្ធនឹង
ការចាប់ផ្ដើមដំណើររបស់លោកអ្នកក្នុងនាមជាម្ចាស់សាខា
ស្ថានីយប្រេងឥន្ធនៈកាល់តិច។