ធ្វើជាម្ចាស់សាខា
ស្ថានីយប្រេងឥន្ធនៈកាល់តិច

មិនថាលោកអ្នកកំពុងតែសម្លឹងរកមើលឱកាសដើម្បីប្រកបអាជីវកម្ម ឬក៏មានបំណងចង់ពង្រីកអាជីវកម្មដែលមានស្រាប់នោះទេ ក៏លោកអ្នកអាចចាប់ផ្ដើមបើកស្ថានីយប្រេងឥន្ធនៈកាល់តិច ផ្ទាល់ខ្លួនបានផងដែរនៅក្នុងប្រទេសកម្ពុជា ហើយបន្តដំណើរទៅអនាគតជាមួយកាល់តិច។ 

តាមរយៈការផ្ដល់ជូនដៃគូជាម្ចាស់សាខារបស់យើងខ្ញុំនូវ អត្ថប្រយោជន៍ជាច្រើនមានដូចជា ការលើកទឹកចិត្តជាហិរញ្ញវត្ថុ ការគាំទ្រ និងការផ្គត់ផ្គង់ធនធានផ្សេងៗពីខាងយើងខ្ញុំ ព្រមទាំងអ្វីៗច្រើនជាងនេះទៀត យើងខ្ញុំបានរក្សាលំដាប់ថ្នាក់របស់យើងជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនថាមពលដែលជោគជ័យបំផុតនៅលើពិភពលោក បូករួមទាំងស្លាកសញ្ញារបស់យើងខ្ញុំផងដែរ។ ចូលរួមជាមួយយើងខ្ញុំនៅថ្ងៃនេះ ដើម្បីធ្វើជាម្ចាស់សាខាស្ថានីយប្រេងឥន្ធនៈកាល់តិចដែលមានគោល​ដៅដើម្បីរីកចម្រើនជាមួយគ្នា។

  • តើប្រើរយៈពេលប៉ុន្មានក្នុងការសាងសង់ស្ថានីយប្រេងឥន្ធនៈថ្មីមួយ?
  • តើខ្ញុំត្រូវការដើមទុនប៉ុន្មានដើម្បីវិនិយោគ?
  • តើនរណានឹងផ្គត់ផ្គង់ផលិតផលមកឱ្យខ្ញុំ?
  • តើលក្ខខណ្ឌតម្រូវរបស់ស្ថានីយប្រេងឥន្ធនៈមានអ្វីខ្លះ?
  • តើខ្ញុំចាប់ផ្ដើមដោយរបៀបណា?

សំណួរដែលបានសួរញឹកញាប់

ចុចទីនេះ ដើម្បីស្វែងរកបញ្ជីសំណួរនានាដែលបានសួរជាញឹកញាប់របស់យើងខ្ញុំ

រីកចម្រើនជាមួយគ្នា

ចាប់ផ្ដើមជាដៃគូអាជីវកម្មជាមួយយើងខ្ញុំនៅថ្ងៃនេះ ហើយទាញយកប្រយោជន៍ពីកេរ្តិ៍ឈ្មោះដែលល្បីស្រាប់របស់ក្រុមហ៊ុន  ឈេហ្វរ៉ុន  រួមទាំងបណ្ដាញលើសកលលោលក ធនធានទីផ្សារ និងអ្វីៗក្រៅពីនេះទៀត ដើម្បីសម្រេចឱ្យបាននូវភាពជោគជ័យដែលអ្នកប្រាថ្នាចង់បាន។ 

ជាមួយនឹងកាល់តិច ឥឡូវនេះលោកអ្នកនឹងទទួលបាននូវឯករាជ្យភាពក្នុងការប្រកបអាជីវកម្មរបស់ខ្លួនដោយផ្ទាល់ ហើយថែមទាំងទទួលបាននូវការគាំទ្រ និងកិត្យានុភាពនៃស្លាកសញ្ញាដែលមានការជឿទុកចិត្តថែមទៀតផង-- កត្តាទាំងអស់នេះនឹងជួយឱ្យលោកអ្នកទទួលបានភាពជោគជ័យ។ 

Caltex Advantage

អត្ថប្រយោជន៍របស់កាល់តិច

ឈរនៅលើស្លាកសញ្ញាកាល់តិចដែលគេស្គាល់ភ្លាមៗ និងឱ្យតម្លៃខ្ពស់ ដែលអ្នកបើកបរគ្រប់រូបពេញចិត្ត និងជឿជាក់។

បំពេញបន្ថែមចំណុចខាងលើនេះជាមួយនឹងផលិតផល និងសេវាកម្ម ដែលមានគុណភាពជាច្រើនមុខ ដែលត្រូវជាដៃគូកម្មសិទ្ធិផ្ដាច់មុខរបស់ក្រុមហ៊ុនយើងខ្ញុំជាមួយនឹងស្លាកសញ្ញាល្បីៗជាច្រើន លោកអ្នកនឹងទទួលបាននូវឧត្តមភាពប្រកួតប្រជែងដោយមិនបាច់ខំ។

ក្រៅពីនេះទៀត នេះគឺជាឈ្នាន់សម្រាប់ការវិនិយោគរបស់លោកអ្នក ដើម្បីកសាងនូវឧត្តមភាពប្រកួតប្រជែង តាមរយៈបណ្ដាញជាសកលទូលំទូលាយរបស់ក្រុមហ៊ុន  ឈេហ្វរ៉ុន ទាំងខាងធនធាន និងទ្រព្យសម្បត្តិ។

ជាមួយនឹងបទពិសោធន៍ជាសកល ប្រព័ន្ធដំណើរការ និងធនធានមនុស្សរបស់ក្រុមហ៊ុន ឈេហ្វរ៉ុន ឥឡូវនេះ លោកអ្នកអាចចាប់យកឱកាសដ៏ប្រសើរនេះដើម្បីធ្វើជាម្ចាស់សាខាស្ថានីយប្រេងឥន្ធនៈដ៏ជោគជ័យមួយ។ 

ស្វែងរកបន្ថែម
Investor support

ការគាំទ្រដល់ដៃគូវិនិយោគ

ការដំណើរការស្ថានីយប្រេងឥន្ធនៈគឺជាកិច្ចការធំមួយ។ ក្នុងនាមជាដៃគូ យើងខ្ញុំតែងតែនៅជាមួយលោកអ្នកជានិច្ច ផ្ដល់ជូនលោកអ្នកនូវការគាំទ្រ និងជំនួយដ៏មានតម្លៃនៅគ្រប់ដំណាក់កាលទាំងអស់នៃដំណើរការ នេះ។

ទទួលបានការណែនាំពេញមួយកំឡុងពេលនៃការវិនិយោគរបស់លោកអ្នក រាប់ចាប់តាំងពីការរៀបចំទីតាំង និងការរចនា រហូតដល់ការបណ្ដុះបណ្ដាល និងការគ្រប់គ្រងសាខា ពីសំណាក់ក្រុមការងារដែលប្ដូរផ្ដាច់ជាទីប្រឹក្សាផ្នែកអាជីវកម្ម។  

ស្វែងរកបន្ថែម
តើលោកអ្នកមានសំណួរទេ?

យើងដាក់សំណួរដែលបានសួរញឹកញាប់ក្នុងបញ្ជីតែមួយ ដើម្បីផ្ដល់ជូនលោកអ្នកនូវព័ត៌មានបន្ថែម អំពីការក្លាយជាម្ចាស់សាខាស្ថានីយប្រេងឥន្ធនៈកាល់តិច។

រកមើលសំណួរដែលសួរញឹកញាប់
ត្រូវការព័ត៌មានបន្ថែម?

ស្វែងរកចំណេះដឹងដែលលោកអ្នកត្រូវការ ពាក់ព័ន្ធនឹង
ការចាប់ផ្ដើមដំណើរអាជីវកម្មរបស់លោកអ្នក ក្នុងនាមជាម្ចាស់
សាខាស្ថានីយប្រេងឥន្ធនៈកាល់តិច។

ដោនឡូតខិត្តប័ណ្ណ