សំណង់ និងអគារ

ទទួលបានជំនួយដ៏មានតម្លៃទៅលើផ្នែកសំណង់ និងអគារនៅពេលសាងសង់ស្ថានីយប្រេងឥន្ធ​នៈកាល់តិចថ្មី ហើយនឹងទទួលបាននូវសេរីភាពក្នុងការជ្រើសរើសដៃគូលក់រាយដែលអ្នកពេញចិត្ត ដើម្បីឆ្លើយតបនឹងតម្រូវការសម្រាប់ការធ្វើអាជីវកម្មនៅលើស្ថានីយប្រេងឥន្ធនៈលោកអ្នក ជួយបំពេញដល់សេវាកម្មលក់ឱ្យកាន់តែរីកចម្រើន ឬក៏បន្ថែមលំហូរប្រាក់ចំណូល។

ក្រៅពីនេះ លោកអ្នក អាចរៀបចំស្ថានីយប្រេងឥន្ធនៈរបស់លោកអ្នក ទៅតាម តម្រូវការអាជីវកម្មរបស់ខ្លួនហើយលោក​អ្នកនឹងទទួលបាននូវការគាំទ្រដ៏មានតម្លៃដើម្បីធានានូវភាពជោគជ័យនៃអាជីវកម្មរបស់លោកអ្នក ទោះជាទំហំដីលោកអ្នកប៉ុណ្ណាក៏ដោយ។

ការរៀបចំទីតាំង និង ការរចនា

ទទួលបានការណែនាំពីសំណាក់ក្រុមការងារ ជាទីប្រឹក្សាផ្នែកអាជីវកម្មដែលមានសមត្ថភាពខ្ពស់ និងដែលជាអ្នកជំនាញលើវិស័យនេះ នៅក្នុងពេញមួយកំឡុងពេលនៃការវិនិយោគរបស់លោកអ្នក ដើម្បីក្លាយជាម្ចាស់សាខាស្ថានីយប្រេងឥន្ធនៈកាល់តិចដ៏ជោគជ័យ។  

ដោយមានភាពថ្នឹកទៅលើឧស្សាហកម្ម និងចំណេះដឹងប្រតិបត្តិការលើវិស័យនេះ នោះទីប្រឹក្សាផ្នែកអាជីវកម្មដែលប្ដូរផ្ដាច់របស់យើងខ្ញុំសុទ្ធតែត្រូវបានបណ្ដុះបណ្ដាលស្វែងរកដំណោះស្រាយ ដើម្បីឆ្លើយតបនឹងតម្រូវការវិនិយោគផ្សេងៗគ្នារបស់លោកអ្នក រាប់ចាប់តាំងពីការរៀបចំផែនការអាជីវកម្ម និងការវាយតម្លៃប្រតិបត្តិការ ដើម្បីសម្រិតសម្រាំងយុទ្ធសាស្ត្រទីផ្សារ។ 

ក្រៅពីនេះ ទីប្រឹក្សាផ្នែកអាជីវកម្មរបស់យើងខ្ញុំ ក៏នឹងជួយដល់លោកអ្នករក្សានូវកម្រិតសេវាកម្មខ្ពស់ និងស្លាកសញ្ញារបស់ក្រុមហ៊ុនកាល់តិច ដោយធានាថាស្លាកសញ្ញាកាល់តិចគឺល្អដូចនឹងពាក្យថា ល្អឥតខ្ចោះ នៅទូទាំងប្រទេស។ 

ការផ្ដល់ជូន Backcourt ចំពោះដៃគូលក់

ធ្វើជាម្ចាស់សាខាលើមុខរបរដែលអ្នកចង់បាន រួចហើយបើកបន្ថែមនូវហាងលក់ផលិតផលល្បីៗជាច្រើនប្រភេទដូចជា (e.g. TYREPLUS, Circle K, Coffee Plus and KFC) បន្ថែមពីលើស្ថានីយប្រេងឥន្ធនៈកាល់តិចរបស់លោកអ្នក ហើយផ្ដល់ឱ្យអ្នកបើកបរនូវបទពិសោធន៍សេវាកម្មជាកញ្ចប់ បន្ទាប់មកលោកអ្នកនឹងទទួលបានផល ដោយមានប្រាក់ចំណូលហូរចូលបន្ថែមទៀត។

ក្រៅពីនេះ លោកអ្នកអាចបន្ថែមហ្គារ៉ាស់ពិនិត្យ និងថែទាំរថយន្ត Caltex Havoline®autoPro នៅក្នុងស្ថានីយប្រេងឥន្ធនៈរបស់លោកអ្នកបាន ដើម្បីផ្ដល់ឱ្យអ្នកបើកបរនូវ លទ្ធភាពទទួលបានសេវាពិនិត្យរថយន្តថ្នាក់ពិភពលោក បន្ទាប់មកក្រេឌីតរបស់លោកអ្នកនឹងកើនឡើង ក្លាយជាម្ចាស់សាខាស្ថានីយប្រេងឥន្ធនៈដែលផ្ដល់សេវាជាទីពេញចិត្តមិនខាន។