ការគាំទ្រដៃគូ
វិនិយោគិន

ការបើកដំណើរការស្ថានីយប្រេងឥន្ធនៈគឺជាភារកិច្ចដ៏ធំមួយ។ ដោយប្ដេជ្ញាចិត្តជួយអាជីវកម្មលោកអ្នកឱ្យដំណើរការរលូន និងប្រកបដោយប្រសិទ្ធភាព យើងខ្ញុំតែងតែនៅជាមួយលោកអ្នកជានិច្ច -- ដោយផ្ដល់នូវការគាំទ្រដ៏មានតម្លៃ ធនធាននានា និងជំនួយផ្សេងទៀត ដើម្បីជួយ ឱ្យ ការវិនិយោគរបស់អ្នកឈានទៅរកភាពជោគជ័យ

ដោយធានាថាលោកអ្នកនឹងទទួលបាននូវប្រតិបត្តិការដែលអ្នកចង់បាន ភាពជឿទុកចិត្តដែលអ្នកត្រូវការ និង​ ភាពជាដៃគូដែលអ្នកឱ្យតម្លៃ។

ការគាំទ្រគ្រប់ជ្រុងជ្រោយដែលលោកអ្នកអាចពឹងពាក់បាន

ទីប្រឹក្សាអាជីវកម្ម

ទទួលបានការណែនាំពីក្រុមការងាររបស់យើងខ្ញុំដែលជាទីប្រឹក្សាផ្នែកអាជីវកម្មមានសមត្ថភាពខ្ពស់ និងដែលជាអ្នកជំនាញការទៅលើវិស័យនេះ។ នៅក្នុងពេញមួយកំអំឡុងពេលនៃការវិនិយោគរបស់លោកអ្នក ដើម្បីក្លាយជាម្ចាស់សាខាស្ថានីយប្រេងឥន្ធនៈកាល់តិចដ៏ជោគជ័យ។  

ដោយមានភាពថ្នឹកទៅលើឧស្សាហកម្ម និងចំណេះដឹងប្រតិបត្តិការលើវិស័យនេះ នោះទីប្រឹក្សាផ្នែកអាជីវកម្មដែលប្ដូរផ្ដាច់របស់យើងខ្ញុំសុទ្ធតែត្រូវបានបណ្ដុះបណ្ដាលស្វែងរកដំណោះស្រាយ ដើម្បីឆ្លើយតបនឹងតម្រូវការវិនិយោគ ផ្សេងៗគ្នារបស់លោកអ្នក រាប់ចាប់តាំងពីការរៀបចំផែនការអាជីវកម្ម និងការវាយតម្លៃប្រតិបត្តិការ ដើម្បីសម្រិតសម្រាំងយុទ្ធសាស្ត្រទីផ្សារ។ 

ក្រៅពីនេះ ទីប្រឹក្សាផ្នែកអាជីវកម្មរបស់យើងខ្ញុំ ក៏នឹងជួយដល់លោកអ្នករក្សានូវកម្រិតសេវាកម្មខ្ពស់ និងស្លាកសញ្ញារបស់ក្រុមហ៊ុនកាល់តិច ដោយធានាថាស្លាកសញ្ញាកាល់តិចគឺល្អដូចនឹងពាក្យថា ល្អឥតខ្ចោះ នៅទូទាំងប្រទេស។ 

ស្វែងយល់បន្ថែម
backgroun

សំណង់ និងអគារ

ទទួលបានជំនួយដ៏មានតម្លៃទៅលើផ្នែកសំណង់ និងអគារ នៅពេលសាងសង់ស្ថានីយប្រេងឥន្ធនៈកាល់តិចថ្មី ហើយនិងទទួលបាននូវសេរីភាពក្នុងការជ្រើសរើសដៃគូលក់ដែលអ្នកពេញចិត្ត ដើម្បីឆ្លើយតបនឹងតម្រូវការសម្រាប់ការធ្វើអាជីវកម្មនៅលើស្ថានីយប្រេងឥន្ធនៈលោកអ្នក ជួយបំពេញដល់សេវាកម្មលក់ឱ្យកាន់តែរីកចម្រើន ឬក៏បន្ថែមលំហូរប្រាក់ចំណូល។

ដោយប្ដេជ្ញាចិត្តធ្វើឱ្យប្រតិបត្តិការឈានដល់កម្រិតខ្ពស់បំផុត ក្រុមការងារជំនាញរបស់យើងខ្ញុំនឹងជួយលោកអ្នកទៅលើបញ្ហានានាពាក់ព័ន្ធនឹងលិខិតអនុញ្ញាត បញ្ហាផ្លូវច្បាប់ រចនាស្តង់ដារ ប្រភពសម្ភារ ការជ្រើសរើសអ្នកផ្គត់ផ្គង់ និងអ្វីៗផ្សេងទៀតជាច្រើន ទោះជាទំហំដី
លោកអ្នកប៉ុណ្ណាក៏ដោយ។

ស្វែងយល់បន្ថែម

បច្ចេកទេស និងការបណ្ដុះបណ្ដាល

ទទួលបានការប្រើប្រាស់កម្មវិធី New Retailer On-Boarding Programme និងទទួលបានការបំពាក់នូវសមត្ថភាពគ្រប់គ្រងប្រតិបត្តិការ និងដំណើរការអាជីវកម្មដែលចាំបាច់ដើម្បីគ្រប់គ្រងទីតាំងថ្មីប្រ​កបដោយភាពជោគជ័យ។ តាមរយៈ Caltex Academy យើងខ្ញុំសូមអះអាងថា លោកអ្នកនឹងទទួលបាននូវការកសាងអភិវឌ្ឍខ្លួនជាម្ចាស់សាខាស្ថានីយប្រេងឥន្ធនៈជាបន្តបន្ទាប់ តាមរយៈការរួមបញ្ចូលគ្នាវគ្គបណ្ដុះបណ្ដាលតាមអនឡាញ ឬនៅក្នុងថ្នាក់រៀន ឬដល់ទីតាំងផ្ទាល់តែម្ដង។

ស្វែងយល់បន្ថែម
មានសំណួរដែរទេ?

យើងដាក់សំណួរដែលបានសួរញឹកញាប់ក្នុងបញ្ជីតែមួយ ដើម្បីផ្ដល់ជូនលោកអ្នកនូវព័ត៌មានបន្ថែម អំពីការក្លាយជាម្ចាស់សាខាស្ថានីយប្រេងឥន្ធនៈកាល់តិច។ 

ស្វែងរកសំណួរដែលសួរញឹកញាប់
ត្រូវការព័ត៌មានបន្ថែមទៀតទេ?

ស្វែងរកចំណេះដឹងដែលអ្នកត្រូវការ ពាក់ព័ន្ធនឹងការចាប់ផ្ដើមដំណើរការអាជីវកម្មរបស់អ្នក ក្នុងនាមជាម្ចាស់សាខាស្ថានីយប្រេងឥន្ធនៈកាល់តិច។

ដោនឡូតខិត្តប័ណ្ណ