សំណួរដែលសួរញឹកញាប់

ការក្លាយខ្លួនជាម្ចាស់សាខាស្ថានីយប្រេងឥន្ធនៈមិនងាយស្រួលទេ តែយើងនៅទីនេះដើម្បីជួយលោកអ្នក! ចាប់ពីការងារកំណត់ទីតាំងស្ថានីយប្រេងឥន្ធនៈដល់ការវិនិយោគ ឬវគ្គបណ្ដុះបណ្ដាលផ្សេងៗ យើងមានចម្លើយជូនលោកអ្នក។

សូមស្វែងរកបញ្ជីសំណួររបស់យើងខាងក្រោមនេះ ដើម្បីស្វែងយល់នូវអ្វីដែលលោកអ្នកចង់ដឹង ឬផ្ញើសារមកយើងខ្ញុំតាមរយៈ នោះយើងនឹងទាក់ទងទៅកាន់លោកអ្នកវិញឱ្យបានឆាប់បំផុត។

តើមានការកំណត់ ឬតម្រូវអ្វីខ្លះ នៅពេលជ្រើសរើសទីតាំង?

តើមានការកំណត់ ឬតម្រូវអ្វីខ្លះ នៅពេលជ្រើសរើស​ទីតាំង?ទីតាំងស្ថានីយប្រេងឥន្ធនៈដែលលោកអ្នកជ្រើសរើសនឹងត្រូវចុះពិនិត្យ ដោយអ្នកតំណាងរបស់ក្រុមហ៊ុនឈេហ្វរ៉ុន ដើម្បីកំណត់ពីភាពទទួលយកបាន។

តើមានតម្រូវអ្វីខ្លះសម្រាប់ទីតាំង?

ទំហំផ្ទៃដី/ប្លង់

ប្លង់សម្រាប់រចនាត្រូវមាន 1,000 ម៉ែត្រក្រឡា (អប្បបរិមា)

ទំហំខាងមុខ

30 ម  (អប្បបរិមា)

កិច្ចព្រមព្រៀង រវាងអ្នកលក់រាយជាមួយនឹង
ក្រុមហ៊ុន​ឈេហ្វរ៉ុន​

កិច្ចសន្យា 10 ឆ្នាំ

កិច្ចព្រមព្រៀងជួលដី

អាណត្តិធានា 10 ឆ្នាំ   (អប្បបរិមា)

អគារ និងរចនាសម្ព័ន្ធ

អគារ និងរចនាសម្ព័ន្ធអគារ និងរចនាសម្ព័ន្ធត្រូវសាងសង់ដោយម្ចាស់សាខាស្ថានីយប្រេងឥន្ធនៈ ដែលស្របតាម​ស្តង់ដារនៃការរចនារបស់ក្រុមហ៊ុនឈេហ្វរ៉ុន

សម្ភារបរិក្ខារ

គ្រប់គ្រងដោយម្ចាស់សាខាស្ថានីយប្រេងឥន្ធនៈ

ស្លាកសញ្ញា

ពាណិជ្ជសញ្ញា និងស្លាកសញ្ញា នឹងត្រូវផ្ដល់ដោយក្រុមហ៊ុនឈេហ្វរ៉ុន

តើក្រុមហ៊ុនឈេហ្វរ៉ុននឹងជួយដល់ការសាងសង់ស្ថានីយប្រេងឥន្ធនៈដែរទេ?

ក្រុមហ៊ុនឈេហ្វរ៉ុននឹងផ្ដល់នូវប្លង់ទូទៅ និងការរចនាស្ថានីយប្រេងឥន្ធនៈមុននឹងចាប់ផ្តើមសាងសង់ ហើយក្រុមអ្នកបច្ចេកទេសខាងថែទាំ និងសំណង់របស់យើង នឹងធ្វើការណែនាំនៅក្នុងដំណាក់កាលនៃការសាងសង់នេះ ដើម្បីធានាគោរពតាមស្តង់ដារបច្ចេកទេស។ យ៉ាងនេះក្ដី ដោយ​សារម្ចាស់ស្ថានីយប្រេងឥន្ធនៈនៅតែជាម្ចាស់គ្រប់គ្រង នោះលោកអ្នកត្រូវទទួលខុសត្រូវទាំងស្រុងទៅលើសំណង់ស្ថានីយប្រេងឥន្ធនៈរបស់លោកអ្នក។ 

តើត្រូវការរយៈពេលយូរប៉ុណ្ណា ដើម្បីសាងសង់ស្ថានីយប្រេងឥន្ធនៈថ្មីមួយ?

ស្ថានីយប្រេងឥន្ធនៈកាល់តិចមួយត្រូវការចំណាយពេលសាងសង់ប្រហែលជា 3-4 ខែ។ រយៈពេលនេះអាចប្រែប្រួលទៅតាមកត្តានានាដូចជាទំហំស្ថានីយ គ្រឿងបង្គុំត្រូវដំឡើង លិខិតអនុញ្ញាត និង​កត្តាផ្សេងៗទៀត។

តើត្រូវការរយៈពេលយូរប៉ុណ្ណា ដើម្បីកែលំអស្ថានីយប្រេងឥន្ធនៈ របស់ខ្ញុំដែលមានស្រាប់ទៅជាស្ថានីយប្រេងឥន្ធនៈកាល់តិច?

រយៈពេលជាមធ្យមត្រូវការចំណាយពេលដើម្បីកែលំអប្រហែលជា 2 ខែ។ ទោះជាយ៉ាងណា នេះគ្រាន់តែជាការប៉ាន់ស្មានប៉ុណ្ណោះ រយៈពេលជាក់ស្ដែងអាចកំណត់បាន លុះត្រាតែបានធ្វើការវាយតម្លៃទៅលើទំហំ និងសំណង់ ស្ថានីយប្រេងឥន្ធនៈ របស់លោកអ្នកសិន។

តើវគ្គបណ្ដុះបណ្ដាលអ្វីខ្លះដែលបុគ្គលិកខ្ញុំ និងរូបខ្ញុំត្រូវការស្វែងយល់ ហើយប្រើរយៈពេលយូរប៉ុណ្ណា មុននឹងខ្ញុំអាចបើកអាជីវកម្មបាន?

មុននឹងបើកស្ថានីយប្រេងឥន្ធនៈ ពិតជាចាំបាច់ណាស់ដែលលោកអ្នក និងក្រុមការ​ងារ ត្រូវបញ្ចប់នូវវគ្គបណ្ដុះបណ្ដាលជាមួយក្រុមគណៈគ្រប់គ្រង។ វគ្គបណ្ដុះបណ្ដាលនេះចំណាយពេលប្រហែល 2 សប្ដាហ៍ ប៉ុន្តែវគ្គបណ្តុះបណ្តាយអាចបញ្ចប់លឿនជាងនេះ ប្រសិនម្ចាស់សាខាស្ថានីយប្រេងឥន្ធនៈមានបទពិសោធន៍ពីមុនច្រើន។ វគ្គបណ្ដុះបណ្ដាលនឹងធ្វើឡើងនៅក្រុមហ៊ុនឈេហ្វរ៉ុន ខេមបូឌា លីមីតធីត អគារជាន់ទី 4 មជ្ឈមណ្ឌលភ្នំពេញ ផ្លូវលេខ 274 សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ 

តើក្រុមហ៊ុនឈេហ្វរ៉ុនគាំទ្រដល់រូបខ្ញុំទៅលើកម្មវិធីផ្សព្វផ្សាយទីផ្សារ និងការបណ្ដុះបណ្ដាលដើម្បីធ្វើឲ្យស្ថានីយប្រេងឥន្ធនៈទទួលបានជោគជ័យដែរឬទេ?

ពិតណាស់! លោកអ្នកនឹងទទួលបាននូវកញ្ចប់ពេញលេញនៃកម្មវិធីផ្សព្វផ្សាយទីផ្សារ និងវគ្គបណ្ដុះបណ្ដាលសម្រាប់លោកអ្នក និងបុគ្គលិកនៅស្ថានីយប្រេងឥន្ធនៈលោកអ្នក។

តើខ្ញុំត្រូវការដើមទុនប៉ុន្មានដើម្បីវិនិយោគ?

ចំណាយមធ្យមដែលត្រូវមានសម្រាប់ការវិនិយោគគឺចន្លោះពី US$ 400,000 - US$500,000 (មិនរាប់បញ្ចូលថ្លៃដី)។ ចំនួនទឹកប្រាក់នេះអាចនឹងប្រែប្រួលអាស្រ័យតាមទំហំ និងទីតាំងនៃស្ថានីយប្រេងឥន្ធនៈរបស់លោកអ្នក។ ​

តើក្រុមហ៊ុនឈេហ្វរ៉ុនផ្ដល់នូវការគាំទ្រជាហិរញ្ញវត្ថុដែរទេ?

ក្រុមហ៊ុនឈេហ្វរ៉ុននឹងធ្វើការផ្ដល់នូវការគាំទ្រហិរញ្ញវត្ថុទៅតាមករណីជាក់ស្ដែងនីមួយៗ។ សូមទាក់ទងមកយើងខ្ញុំដើម្បីស្វែងយល់បន្ថែម។

តើអ្នកណានឹងផ្គត់ផ្គង់ប្រេងឥន្ធនៈមកកាន់ស្ថានីយប្រេងឥន្ធៈរបស់ខ្ញុំ?

រថយន្តដឹកប្រេងឥន្ធនៈ ដែលជួលដោយក្រុមហ៊ុនឈេហ្វរ៉ុននឹងផ្គត់ផ្គង់ប្រេងឥន្ធនៈទៅកាន់ស្ថានីយប្រេងឥន្ធនៈរបស់លោកអ្នក អាស្រ័យតាមការកម្ម៉ង់តាមអនឡាញ ឬតាមរយៈការិយាល័យក្រុមហ៊ុនឈេហ្វរ៉ុន។

តើពាក្យស្នើសុំត្រូវមានអ្វីខ្លះ?

ដោយហេតុថា ការទទួលខុសត្រូវខ្ពស់បំផុតរបស់យើងខ្ញុំ គឺធ្វើចំពោះអតិថិជនរបស់យើង ដូច្នេះដំណើរការពាក្យស្នើសុំមាន 8 ជំហានងាយៗ ដែលវានឹងធានានូវភាពសមស្របរបស់លោកអ្នកដើម្បីធ្វើអាជីវកម្មជាមួយគ្នា។

 

ជំហាន 1 : ការឯកភាពទៅលើទីតាំងស្ថានីយប្រេងឥន្ធនៈ

ជំហាន 2 : ដាក់ពាក្យស្នើសុំ

ជំហាន 3 : ផ្ដល់បទសម្ភាសន៍នៅផ្ទះ

ជំហាន 4 : ចូលរួមវគ្គបណ្ដុះបណ្ដាលការងារ និងការវាយតម្លៃ

ជំហាន 5 : ជាប់នៅក្នុងការត្រួតពិនិត្យផ្នែកហិរញ្ញវត្ថុ

ជំហាន 6 : ដាក់ជូនពាក្យស្នើសុំទៅកាន់គណៈកម្មការជ្រើសរើសម្ចាស់ស្ថានីយប្រេងឥន្ធនៈ

ជំហាន 7 : ចុះហត្ថលេខាលើឯកសារផ្លូវការ និងការចូលរៀនក្នុងវគ្គបណ្ដុះបណ្ដាលដែលមានរយៈពេល 2 សប្តាហ៍ សម្រាប់ម្ចាស់ស្ថានីយប្រេងឥន្ធនៈថ្មី

ជំហាន 8​ : ចាប់ផ្ដើមដំណើរការអាជីវកម្មក្នុងនាមជាម្ចាស់ស្ថានីយប្រេងឥន្ធនៈ!

តើខ្ញុំត្រូវចាប់ផ្ដើមដោយរបៀបណា?

ជាការចាប់ផ្ដើម សូមទាក់ទងមកកាន់យើងខ្ញុំតាមរយៈការបំពេញនូវទម្រង់លិខិតទីនេះ  ឬហៅទូរស័ព្ទមកយើងខ្ញុំតាមរយៈការិយាល័យ Customer Service Center តាមរយៈលេខ +855 23 223 355 ឬតាមអ៊ីមែល askcaltexKH@chevron.com។ យើងខ្ញុំរង់ចាំឆ្លើយតបដោយក្ដីរីករាយ!

សូមស្ដាប់នូវអ្វីដែលម្ចាស់សាខាស្ថានីយប្រេងឥន្ធនៈផ្សេងទៀតចែករំលែក

ទុកឱ្យដៃគូវិនិយោគរបស់យើងចែករំលែក! ស្វែងយល់ថាតើ
ដៃគូវិនិយោគផ្សេងទៀតដែលមានគំនិតដូចគ្នានិយាយអ្វីខ្លះអំពីយើងខ្ញុំ។

ស្វែងរករឿងជោគជ័យ
ត្រូវការព័ត៌មានបន្ថែម?

ស្វែងរកចំណេះដឹងដែលលោកអ្នកត្រូវការ ពាក់ព័ន្ធនឹង
ការចាប់ផ្ដើមដំណើររបស់លោកអ្នកក្នុងនាមជាម្ចាស់សាខា
ស្ថានីយប្រេងឥន្ធនៈកាល់តិច។

ដោនឡូតខិត្តប័ណ្ណ