ផលិតផលគុណភាពខ្ពស់ផលិតដោយបច្ចេកវិទ្យាថ្មី

ឈានមុខលើការប្រកួតប្រជែងជាមួយប្រេងឥន្ធនៈ និងផលិតផលប្រេងរំអិល ដែលមានគុណភាពខ្ពស់ ដែលទទួលបានការទុកចិត្ត និងពេញចិត្តដោយអ្នកបើកបរ   គ្រប់ៗគ្នា។ ផលិតតាមរូបមន្តដែលកើតចេញពីការស្រាវជ្រាវ និងការអភិវឌ្ឍរាប់ទសវត្សរ៍ ផលិតផលទាំងនេះហ៊ានធានាថាអតិថិជនរបស់លោកអ្នកពិតជាពេញចិត្ត ជាមួយលទ្ធផលដែលប្រសើរជាងផលិតផលស្តង់ដារធម្មតា  នៅរាល់លើកពួកគេបញ្ឆេះម៉ាស៊ីនម្ដងៗ។  

ក្រៅពីនេះ ជាមួយនឹងការធ្វើតេស្តិ៍ និង ការកែច្នៃថ្មីឥតឈប់ឈរ ហើយនៅតែបន្តកើតឡើងក្នុងពេលបច្ចុប្បន្ននេះ នោះស្ថានីយប្រេងឥន្ធនៈរបស់លោកអ្នកនឹងទទួលបាននូវស្តុកផលិតផលគុណភាពខ្ពស់ ដែលជារបបគំហើញថ្មីនៅក្នុងវិស័យយានយន្ត។ 

សារធាតុបន្ថែម Techron® Superiority

ការប្រើប្រាស់ប្រេងឥន្ធនៈដែលមានគុណភាពទាបនឹងធ្វើឱ្យមានកំណកនៅក្នុងម៉ាស៊ីន ធ្វើឱ្យម៉ាស៊ីនដំណើរការមិនបានល្អ ទោះជាយានយន្តនោះមានម៉ាក និងម៉ូឌែលអ្វីក៏ដោយ។

ដើម្បីផ្ដល់ឱ្យអ្នកបើកបរនៅក្នុងសហគមន៍លោកអ្នកនូវដំណើរការម៉ាស៊ីនយានយន្តរបស់ពួកគេខ្លាំង នោះរាល់ប្រេងសាំង និងប្រេងម៉ាស៊ូតរបស់យើងខ្ញុំសុទ្ធតែមានផ្ទុក  Techron® ដែលជាសារធាតុបន្ថែមកម្រិតផ្កាយ 5 សម្រាប់សម្អាតម៉ាស៊ីន ដែលត្រូវបានអភិវឌ្ឍ និងចម្រាញ់ចេញតាមរយៈការស្រាវជ្រាវ និង ការកែច្នៃ អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។  

ដោយទទួលបានការជឿជាក់ពីអ្នកបើកបរនៅលើសកលលោក សារធាតុបន្ថែម  Techron® បានបញ្ជាក់ ឱ្យឃើញនូវប្រសិទ្ធភាពរបស់វាក្នុងការរក្សាឱ្យគ្រឿងម៉ាស៊ីននានានៅស្អាតល្អ ជួយទប់ស្កាត់មិនឱ្យមានកំណកខះជាប់ និងធ្វើឱ្យថាមពលកើនដល់កម្រិតអតិបរមា សន្សំសំចៃប្រេង ប្រសិទ្ធភាពប្រេងខ្ពស់ និងការជឿជាក់លើដំណើរការម៉ាស៊ីន ជូនដល់អតិថិជនរបស់លោកអ្នកនៅរាល់ពេលពួកគាត់បើកបរម្ដងៗ។

ប្រេងរំអិល Delo®

ដោយត្រូវបានរចនាសម្រាប់ការប្រើប្រាស់ទាំងប្រភេទយានយន្តបើកបរលើផ្លូវ និងបើកបរកាត់ព្រៃ ផលិតផលប្រេងរំអិល Delo® ជាច្រើនប្រភេទរបស់យើងខ្ញុំត្រូវបានផលិតតាមរូបមន្តបច្ចេកវិទ្យា ISOSYN® Technology ដែលកើតចេញពីការរួមបញ្ចូលគ្នានូវប្រេងរំអិលដើមដែលមានគុណភាពជាមួយនឹងសារធាតុបន្ថែមដែលមានសម្ថភាពខ្ពស់ ដើម្បីផ្ដល់នូវការការពារដល់គ្រឿងម៉ាស៊ីននានា របស់លោកអ្នកបានប្រសើរជាងសារធាតិសំយោគ។   

ល្អបំផុតសម្រាប់យានយន្តដឹកទំនិញ និងរថយន្តក្រុង ឧបករណ៍សំណង់ ម៉ាស៊ីនភ្លើង និងម៉ាស៊ីនឯទៀត ប្រេងរំអិល Delo® ផ្ដល់ឱ្យការប្រើប្រាស់របស់លោកអ្នកជាមួយថាមពលដើម្បីធ្វើដំណើរដោយរលូននូវរៀងរាល់ជើងចេញដំណើរម្ដងៗ។ 

ស្វែងយល់បន្ថែម

ប្រេងរំអិល Havoline® 

ទទួលបានប្រជាប្រិយភាពតាំងពីចាប់កំណើតនៅក្នុងឆ្នាំ 1904 មកម្លេះ ប្រេងរំអិលម៉ូទ័រ Havoline® របស់យើងខ្ញុំ ផលិតឡើងដោយការប្រើប្រាស់បច្ចេកវិទ្យា Deposit Shield® --ជារូបមន្តទំនើបដែលការពារម៉ាស៊ីនមិនឱ្យមានកំណកប្រេងដែលបង្ករគ្រោះថ្នាក់ និងជួយធ្វើឱ្យម៉ាស៊ីនស្ទុះខ្លាំង និងថែមទាំងជួយសន្សំសំចៃប្រេងឥន្ធនៈបានថែមទៀតផង។   

ដើម្បីឱ្យម៉ាស៊ីនយានយន្តបើកបរដំណើរការខ្លាំង ទោះជាពួកគាត់ប្រើប្រាស់យាន​យន្ត បែបណាក៏ដោយ ព្រោះប្រេងរំអិលម៉ូទ័រ Havoline ផ្ដល់ជូននូវរូបមន្តច្រើនប្រភេទខុសៗគ្នា សមស្រ​ប​តាមតម្រូវការជាក់ស្ដែងនៃប្រភេទយានយន្តនីមួយៗ។ 

ស្វែងយល់បន្ថែម