អត្ថប្រយោជន៍របស់កាល់តិច

ស្លាកសញ្ញាកាល់តិចមានឥទ្ធិពលដើម្បីជួយឱ្យអាជីវកម្មលោកអ្នករីកចម្រើនលឿន និងបង្កើនប្រាក់ចំណេញ ហើយជួយជម្រុញអាជីវកម្មលោកអ្នកឆ្ពោះទៅរកភាពជោគជ័យ។ ដោយបានបង្កើនអានុភាពស្លាកសញ្ញារបស់យើងតាំងពីឆ្នាំ 1879 ក្រុមហ៊ុន ឈេហ្វរ៉ុន តាំងពីពេលនោះមកបានលេចមុខឡើងក្លាយជាក្រុមហ៊ុនថាមពលមួយដ៏ជោគជ័យបំផុតក្នុងចំណោមក្រុមហ៊ុននៅលើពិភពលោក ដោយមានវត្តមានរបស់ខ្លួននៅក្នុងបញ្ជី  Fortune Global 500 (ក្រុមហ៊ុនរកចំណូលបានច្រើនទាំង 500 នៅលើសកលលោក)។   

ឱកាសមកដល់ហើយ ដោយបង្កើតអជីវកម្មមួយសម្រាប់លោកអ្នកផ្ទាល់ ហើយដំណើរការអាជីវកម្មនោះជាមួយសក្ដានុពលលើលំហូរសាច់ប្រាក់ តាមរយៈការផ្គត់ផ្គង់ដល់វិស័យមួយដែលកំពុងតែរីកចម្រើន ជាមួយនឹងការគាំទ្រពីស្លាកសញ្ញាដែលមានការជឿទុកចិត្តមួយនេះ។

image alt image alt
image alt image alt

 

ផ្ដល់ជូនម្ចាស់ស្ថានីយប្រេងឥន្ធនៈនូវ
ឧត្តមភាពប្រកួតប្រជែង

ជាស្លាកសញ្ញាមួយដែលបានសាងកេរ្តិ៍ឈ្មោះរួចហើយ និងជាម្ចាស់សាខាស្ថានីយប្រេងឥន្ធនៈផ្ដោតលើការលក់ក្នុងតំបន់ ស្លាកសញ្ញាកាល់តិច គោរពតាមស្តង់ដារសកលលោក និងវិធានការសុវត្ថិភាព កម្រិតពិភពលោក ដែលកត្តាទាំងនេះជម្រុញឱ្យអាជីវកម្មជោគជ័យ។ ក្រៅពីនេះ ជាមួយនឹងពាណិជ្ជសញ្ញា Caltex Star ដែលកំពុងទទួលបានការស្គាល់ជាទូទៅ និងមានការគោរពនោះ លោកអ្នកអាចនឹងទទួលបាននូវ សុវត្ថិភាពខាងហិរញ្ញវត្ថុ និងមិនបាច់ព្រួយបារម្ភដល់ការវិនិយោគ របស់លោកអ្នកនោះទេ។ 

Caltex Advantage

ការពង្រីកនៅលើ
សកលលោកដោយ
ទទួលបាននូវការគោរព

 

ចាប់កំណើតនៅក្នុងឆ្នាំ 1879 ក្រុមហ៊ុន ឈេហ្វរ៉ុន -- ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុនកាល់តិច-- នាពេលបច្ចុប្បន្ននេះគឺជាក្រុមហ៊ុនថាមពលដ៏ធំជាងគេនៅលើពិភពលោក។ ផ្ដើមពីការរុករកប្រេងឆៅ និងឧស្ម័នធម្មជាតិ រហូតដល់ការអភិវឌ្ឍធនធានថាមពលនៃពេលអនាគត ហើយសមត្ថភាពចម្រាញ់ប្រេងនៅទូទាំងពិភពលោករបស់យើងមានចំនួនសរុប 2 លានធុងជាប្រេងឆៅក្នុងមួយថ្ងៃៗ ក្នុងនោះ 75% ត្រូវបានផលិតនៅខាងក្រៅសហរដ្ឋអាមេរិក។  

ក្រៅពីនេះ ជាមួយនឹងបណ្ដាញសកលដែលគាំទ្រដល់ស្ថានីយលក់នៅក្នុងទ្វីបចំនួនប្រាំមួយ ក្រុមហ៊ុន ឈេហ្វរ៉ុន មានធនធានដើម្បីផ្គត់ផ្គង់ឱ្យម្ចាស់សាខា -- ជាដៃគូវិនិយោគិនរបស់យើងខ្ញុំ -- នូវការគាំទ្រ និងការជួយជ្រោមជ្រែងផ្សេងៗទៀត ដើម្បីជម្រុញឱ្យតម្រូវការវិនិយោគរបស់លោកអ្នកទទួលបានជោគជ័យ។ 

Map

ការពង្រីកក្នុងស្រុកយ៉ាងទូលំទូលាយ

ក្នុងឋានៈជាស្លាកសញ្ញាដែលទទួលបាននូវការជឿទុកចិត្តនៅក្នុងប្រទេសកម្ពុជា តាំងពីឆ្នាំ 1996 ក្រុមហ៊ុនឈេហ្វរ៉ុន

បច្ចុប្បន្ននេះបានដាក់យុទ្ធសាស្រ្តពង្រាយស្ថានីយប្រេងឥន្ធនៈកាល់តិចរបស់ខ្លួននៅទូទាំងប្រទេស ដោយបានលក់នូវផលិតផលប្រេងឥន្ធនៈ និង ប្រេងរំអិលជាច្រើនប្រភេទ។ 

មានវត្តមាននៅតាមតំបន់ហើយជាស្រេចរបស់ក្រុមហ៊ុនកាល់តិច ឥឡូវនេះលោកអ្នកអាចចាប់ផ្ដើមដំណើររបស់លោកអ្នកដើម្បីធ្វើជាម្ចាស់សាខាស្ថានីយប្រេងឥន្ធនៈដ៏ជោគជ័យមួយដែលឈានមុខលើដៃគូប្រកួតប្រជែង។ 

ហួសពីការរំពឹងទុករបស់អតិថិជន

មានឧត្តមភាពក្នុងការប្រកួតប្រជែង ជាមួយនឹងកេរ្តិ៍ឈ្មោះរបស់លោកអ្នក ហើយក្នុងនាមជាអ្នកផ្គត់ផ្គង់ជាទីទុកចិត្តទៅលើផលិតផល និងសេវាប្រកបដោយគុណភាពខ្ពស់។ ផ្ដើមពីប្រេងឥន្ធនៈ Techron®  រហូតដល់ការផ្ដល់ជូនពិសេសនៅស្ថានីយប្រេងឥន្ធនៈតែម្ដង យើងខ្ញុំផ្ដល់ជូនលោកអ្នកនូវរាល់អ្វីដែលលោកអ្នកត្រូវការដើម្បីឱ្យក្លាយជាស្ថានីយប្រេងឥន្ធនៈលេចធ្លោនៅសហគមន៍។  

ក្នុងនាមជាសមាជិកកិត្តិយសរបស់សហគមន៍ សូមរីករាយជាមួយនឹងការជឿទុកចិត្ត និងការជឿជាក់ពីអតិថិជនដ៏ស្មោះត្រង់របស់ក្រុមហ៊ុនកាល់តិចនៅទូទាំងប្រទេស។

main image

ផលិតផលគុណភាពខ្ពស់

ធ្វើឱ្យស្ថានីយប្រេងឥន្ធនៈរបស់លោកអ្នក ឈានមុខគេជាមួយប្រេង Techron®  ដែលផលិតឡើងពីសារធាតុបន្ថែមមានភាពច្នៃប្រតិដ្ឋមួយដែល គ្មានគូប្រៀប នៅពេលដែលនិយាយដល់ការលាងសម្អាតគ្រឿងម៉ាស៊ីននានា រួមជាមួយនឹងការជ្រើសរើសប្រេងរំអិលដែលមានគុណភាពខ្ពស់ផងដែរ។ 

ស្វែងយល់បន្ថែម

ទីផ្សារ និងការផ្ដល់ជូនដ៏គួរឱ្យចាប់អារម្មណ៍

ទាក់ទាញចំណាប់អារម្មណ៍របស់អ្នកបើកបរនៅទូទាំងប្រទេសជាមួយនឹងការផ្សព្វផ្សាយទីផ្សារថ្នាក់ពិភពលោក និងការផ្ដល់ជូននៅក្នុងប្រទេស រួចហើយបង្កើតចំនួនអតិថិជនឱ្យបានច្រើន និងមិនងាករេសម្រាប់ស្ថានីយប្រេងឥន្ធនៈលោកអ្នក។ 

បន្ថែមពីលើនេះ ដោយសារយើងយល់ដឹងអំពីសារៈសំខាន់នៃការឈ្នះលើចិត្តអតិថិជនសម្រាប់ស្ថានីយប្រេងឥន្ធនៈលោកអ្នក នោះទីប្រឹក្សាអាជីវកម្មរបស់យើងខ្ញុំនឹងជួយលោកអ្នកក្នុងការបង្កើតនូវផែនការផ្ដល់ជូនពិសេសមួយសម្រាប់ស្ថានីយប្រេងឥន្ធនៈលោកអ្នកជាមួយនូវការផ្សព្វផ្សាយទីផ្សារដល់ស្ថានីយប្រេងឥន្ធនៈរបស់លោកអ្នកផ្ទាល់តែម្ដង។

ដំណោះស្រាយការទូទាត់ប្រាក់ដែលមានភាពជឿនលឿន

ដោយផ្ដល់ជូនដល់អ្នកបើកបរពីគ្រប់មជ្ឈដ្ឋានទាំងអស់ ស្ថានីយប្រេងឥន្ធនៈនីមួយៗបានផ្ដល់ជូននូវជម្រើសច្រើនសម្រាប់ការបង់ប្រាក់ ដូចជាបង់ជាក្រដាសប្រាក់សុទ្ធ CashCardStarCard-- ជាកាតចាក់ប្រេងឥន្ធនៈរបស់​ក្រុមហ៊ុនកាល់តិច ដោយធានាបានថាអតិថិជនរបស់លោកអ្នកពិតជារីករាយទទួលយកនូវដំណើរការទូទាត់ប្រាក់ដែលរហ័ស និងគ្មានការរំខាននៅក្នុងស្ថានីយប្រេងឥន្ធនៈលោកអ្នក ។

ស្វែងយល់បន្ថែម
ប្រព័ន្ធទូទាត់ប្រាក់

សេវាកម្មរហ័ស និងយកចិត្តទុកដាក់

ការក្លាយខ្លួនជាផ្នែកមួយនៃឧស្សាហកម្ម សេវាកម្មម្ចាស់សាខាស្ថានីយប្រេងឥន្ធនៈតម្រូវឱ្យមានឆន្ទៈ និងទេពកោសល្យរបស់ខ្លួនក្នុងការផ្ដល់សេវាជូនអតិថិជន។ 

ជាមួយនឹងការលើកទឹកចិត្ត និង កម្មវិធីបណ្ដុះបណ្ដាលពីពួកយើង យើងខ្ញុំសូមអះអាងថាលោកអ្នក និង ក្រុមការងាររបស់លោកអ្នកត្រូវបានបង្រៀន និងលើកទឹកចិត្តក្នុងការផ្ដល់សេវាដែលមានស្តង់ដាប្រសើរបំផុត ដល់អតិថិជនគ្រប់ពេលដែលពួកគេធ្វើតំណើរ ចូលស្ថានីយប្រេងឥន្ធនៈរបស់លោកអ្នក។

អាថ៌កំបាំងនៃភាពជោគជ័យពីម្ចាស់ស្ថានីយប្រេងឥន្ធនៈរបស់យើង

ទុកឱ្យដៃគូវិនិយោគរបស់យើងនិយាយ! ស្វែងយល់ថាតើដៃគូវិនិយោគិនផ្សេងទៀតដែលមានគំនិតដូចគ្នានិយាយអ្វីខ្លះអំពីយើងខ្ញុំ។ 

ស្វែងរករឿងជោគជ័យ
ត្រូវការព័ត៌មានបន្ថែម?

ស្វែងរកចំណេះដឹងដែលអ្នកត្រូវការ ពាក់ព័ន្ធនឹងការចាប់ផ្ដើមដំណើរការអាជីវកម្មរបស់អ្នក ក្នុងនាមជាម្ចាស់សាខាស្ថានីយប្រេងឥន្ធនៈកាល់តិច។ 

ដោនឡូតខិត្តប័ណ្ណ